ភ្នំពេញ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលធ្លាប់មានជីវិតដ៏កំសត់ ហើយលោកក៏ជាអតីតពលករប្រទេសកូរ៉េ ជាអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យដ៏ធំ (បូរីឡេង ណាវ៉ាត្រា) លោកក៏មានសេចក្តីសោកសង្រេងយ៉ាងខ្លាំង ខណៈដែលប្រទេសកម្ពុជាបាត់បង់សិល្បការិនីដ៏មានឆ្នើមម្នាក់ គឺ កញ្ញា ឌីជេ អាលីយ៉ា ស្លាប់ដោយសារតែជំងឺនោះ ហើយអ្វីដែលកាន់តែកំសត់នោះ កញ្ញា អាលីយ៉ា គ្មានសាច់ញាតិ រស់នៅយ៉ាងកំសត់ អ្វីភាពកក់ក្តៅផងនោះ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ពីភាពឈឺចាប់ ដែលឃើញខ្មែរបែរជាគាំទ្រអ្នកសិល្បះប្រទេសដទៃជាប្រទេសខ្លួននោះ។ លោកបានប្រាប់ថា "ខ្ញុំ ឡេង ណាវ៉ាត់ត្រា សូមទោសផង បងប្អូនអើយ ហេតុអ្វីទៅតារាថៃ គេមានតំលៃម្លេះfanច្រើនណាស់ តារាខ្មែវិញស្លាប់ហើយ អត់មានបងបfan ទៅច្រើនចឹងសោះ ខ្ញុំអត់ហ៊ានថាម៉េចទេ សូមបងប្អូនចែកក្ដីស្រលាញ់ អោយសិល្បះខ្មែរខ្លះផង បងប្អូនអើយគ្មាននរណាស្រលាញ់យើងជាងគ្រួសារជនជាតិយើងទេ ខ្ញុំសូមអង្វរបងប្អូនតើបានទេ ខ្ញុំឈឺចាប់ណាស់ ជនជាតិគេមិនដែល យកភ្នែកមើលយើងផង អាណិតអ្នកសិល្បៈខ្មែរផងបងប្អូន ពេលគាត់មានបានពួកគាត់តែងតែជួយបងប្អូនយើងខ្វះខាតជារឿយៗតើ"។
ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា