លោក ខាត់ វៃហាំង មិនមែនហ្វេនត្រឹមតែមនុស្សពេញវ័យនោះទេ សូម្បីតែក្មេងៗ ក៏ជាហ្វេនរបស់លោកផងដែរ...
-

តារាសម្តែងប្រុសស្រស់សង្ហារ និងទទួលបាកគាំទ្រពីសំណាក់ពុក​ ម៉ែ បង ប្អូន ជាច្រើន ហើយក៏មានសន្ទុះលើទីផ្សារសិល្បៈខ្លាំង ទាំងខ្សែភាពយន្ត ទាំងថតស្ពថពាណិជ្ជកម្មនានា។ តារាភាពយន្ត លោក ខាត់ វៃហាំង ស្រាប់តែលេចវត្តមាននៅផ្សារទំនើប អ៊ីអន ២ ដែលមានហ្វេនជាច្រើន ទទួលស្វាគមន៍ព្រមទាំង មានអ្នកខ្លះបានសុំរូបលោកថតរូបជាមួយផងដែរ។ ទន្ទឹមនឹងការថតរូបនោះ លោកមានហ្វេនដែលជាកូនក្មេងជាច្រើនអ្នក ក៏ចូលចិត្តរូបលោក ហើយទាំងសមលោកថតជាមួយគ្នា យ៉ាងស្រស់ស្អាត។ លោក វ៉ៃ ហាំង ទទួលបានការសរសើរពីហ្វេសនៅជុំខ្លួនថា ស្រស់សង្ហារទាំងក្នុងភាពយន្ត​និងក្រៅភាពយន្ត អ្វីដែលសំខាន់លោកមិនមែនមនុស្សដែលឆ្មើងឆ្មៃ ដែលទង្វើរបែបនេះហើយ ធ្វើឲ្យនារីៗជាច្រើនតែងតែប៉ងចង់បានជាគូរអនាគតនោះ។ បើនិយាយពីភាពល្បីល្បាញ និងរួសរាយរបស់លោក មិនត្រឹមតែនៅក្នុងប្រទេសនោះទេ ទោះបីជាលោកទៅថតនៅប្រទេសក្រៅក៏លោកទទួលបានការសរសើរដូចគ្នាផងដែរ។

មានវីដេអូ៖ ប្រភព៖ Khat Vaihang HA