ង៉ែត សុវណ្ណណេត ហៅ Kavin​ អរគុណដល់ហ្វេន នៅខេត្តពោធិ៍សាត់ ដែលបានស្វាគមន៍មួយទំហឹង...(មានវីដេអូ)
-

ពោធិ៍សាត់៖ លោក ង៉ែត សុវណ្ណណេត ហៅ Kavin​ ជាតារាសម្តែង និងជាពិធីករ ដ៏ស្រស់សង្ហារម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ ពុក ម៉ែ បង ប្អូន ជាពិសេសមិត្តនារីៗ ដោយសារតែទេពកោសល្យ និង ភាពស្រស់សង្ហាររបស់លោក ទើបធ្វើឲ្យរូបលោកមានភាពល្បីល្បាញ មិនចាញ់តារាផ្សេងៗនៅក្នុងរង្វង់សិល្បៈមួយនេះ។ តារាប្រុសរូបនេះ ទទួលបានការស្វាគមន៍ជាច្រើនពីសំណាក់ បងប្អូន នៅខេត្តរបស់លោកផងដែរ ។ នេះជាសមិទ្ធផលមួយដ៏ល្អមួយ និងជាអ្វីដែលរូបលោកត្រូវការ ហើយរូបលោកនឹងព្យាយាមធ្វើយ៉ាងណា ឲ្យជីវិតលើវិថីមួយនេះ កាន់តែល្អជាងនេះទៅទៀត។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក ពេលទៅខេត្តពោធិ៍សាត់ភ្លាម មានបងប្អូន និងសិស្សសាលាជាច្រើន បានសុំរូបលោកថតរូបជាមួយ។ មិនថាយ៉ាងណា បុរសសង្ហារូបនេះ មិនដែលព្រងើយកន្តើយពីការជួបមុខចាមួយពួកគាត់នោះទេ លោកតែងតែផ្តល់ស្នាមញញឹមយ៉ាងស្រស់សង្ហារទៅកាន់ពួកគាត់។ យ៉ាងណាមិញ លោកក៏មិនភ្លេចអរគុណដល់ប្អូនៗដែលគាំទ្ររូបលោក និងថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយ ដោយលោកបានលើកឡើងថា "All my fan love u too everyone Pursat Province"

មានវីដេអូ៖ ដោយ៖ និមល ប្រភព៖ Kavin