ធ្វើចឹងអោយតែបាន២០ទៅ៣០ទៀតលែងមានហើយ!!! ក្រុមអង្គការសម្ព័ន្ធសព្វព្រៃ ទីក្រុងភ្នំពេញ បានធ្វើការ​ចុះមកបង្រ្កាប អ្នកលក់សាច់​សត្វព្រៃ បានជាង៨០គីឡូក្រាម ក្នុងផ្សារខេត្តស្ទឹងត្រែង
-

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមអង្គការសម្ព័ន្ធសព្វព្រៃ ទីក្រុងភ្នំពេញ បានធ្វើការ​ចុះមកបង្រ្កាបអ្នកលក់សាច់​សត្វព្រៃ បានជាង៨០គីឡូក្រាម ក្នុងផ្សារខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចដែលចុះបង្រ្កាប បានឱ្យដឹងថា ក្រុមអង្គការបាន​ចុះបង្រ្កាបការលក់សាច់សត្វព្រៃ បានចំនួន​ពីរតូប នៅផ្សារខេត្តស្ទឹងត្រែង។ សាច់សត្វដែលប្រមូលបានរួមមាន ៖ សាច់ជ្រូកព្រៃស្រស់៥២គីឡូ សាច់ប្រើសស្រស់២៣គីឡូ ងៀតជ្រូកព្រៃ៥គីឡូ អណ្តើក៣ក្បាល ទម្ងន់៨គីឡូក្រាម។ រីឯម្ចាស់អ្នកលក់បានរត់យកតែរួចខ្លួន។
បន្ទាប់ពីបង្រ្កាបបានភ្លាមៗ សាច់សត្វស្រស់ និងក្រៀម ត្រូវបានប្រមូលយកទៅជីករណ្តៅចាក់ប្រេងដុតរួចកប់ចោល ដើម្បីជាសារព្រមានដល់អ្នកលក់។ ម្យ៉ាងទៀត ក៏ជាការទប់ស្កាត់ និងមិនឱ្យទទួលទានសត្វព្រៃតទៅទៀត៕