កញ្ញា ជីមមី កាន់តែស្រស់ស្អាត​ ពេលគ្រងសំលៀកបំពាក់បែបប្រពៃណី...
-

ពិធីការនីស្រស់ស្អាត គឺកញ្ញា ជីមមី ប្រចាំកម្មវិធី “សិល្បៈកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ PNN ដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់។​ ដោយឡែកបើនិយាយពីការតុបតែងខ្លួនវិញ កញ្ញា ចូលចិត្តលេងស្ទីលបែបបរទេស កាន់តែធ្វើឲ្យកញ្ញា មានភាពលេចធ្លោឡើង។ កញ្ញា ជីមមី ត្រូវបានគេដឹងជាពិធីការិនី​ ពោរពេញទៅដោយទេពកោសល្យ និងចំណេះដឹង ហើយកញ្ញា ក៏អាចនិយាយបានជាច្រើនភាសាថែមទៀតផង។ យ៉ាងណាមិញ លោកអ្នកធ្លាប់តែឃើញតារាស្រីរូបនេះ បង្ហាញខ្លួន ជាលក្ខណៈបែបមនុស្សសម័យថ្មី ហើយពុំសូវឃើញកញ្ញា តុបតែងខ្លួនបែបឈុតប្រពៃណីនោះទេ ពេលនេះ កញ្ញា ក៏បានបង្ហាញខ្លួន ក្នុងឈុតបែបឈុតប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់។

ដោយ៖ និមល ប្រភព៖ Jimmy Meng