ច្បាស់មិនច្បាស់ចាំមើល! សម្តេចសង្ឃ ព្រះគ្រូបានប៊ុនឈុំ បើសិនជាមិនថ្ងៃនេះ ឫថ្ងៃស្អែក អ្នកដែលបាត់ខ្លួនទាំង១៣នាក់ នឹងអាចរកឃើញវិញហើយ
សីហា
-

ថៃ៖ ដូចប្រិយមិត្តបានជ្រាបមកហើយថា ការបាត់ខ្លួនរបស់ក្រុមកីឡាករ១៣នាក់ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកលេងបណ្ដាញសង្គម ព្រោះតែចង់តាមដានពីហេតុការណ៍បាត់ខ្លួន ក្នុងរូងភ្នុំថាំហ្លួង ខេត្តឈៀងរ៉ៃ នេះ ជាពិសេស ម្នាក់ៗពិតចង់ឲ្យគេរកឃើញក្មេងៗទាំងនោះខ្លាំងណាស់។ យ៉ាងណាមិញនៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចព្រះសង្ឃ បាន បុនឈុំ ជាសង្ឃល្បីឈ្មោះ មានកិត្តិនាមខ្ពស់ បាននិមន្តមក ភ្នំនាងដេក ទាំងយប់ ដោយមានរថយន្តក្បួនដង្ហែយ៉ាងអធឹកអធម។ វត្តមានរបស់សង្ឃអង្គនេះ ក្រោយពីសម្តេចព្រះសង្ឃ បាន បុនឈុំ បានមានសង្ឃដីកាថា ព្រះម៉ែនាងដេក បានមកយល់ព្រះសប្តិឲ្យ ព្រះអង្គយាងមកធ្វើអហោសកម្ម ឲ្យព្រះម៉ែនាងដេក ដែលកំពុងជាប់វិញ្ញាណនៅក្នុងរូងភ្នំមួយនេះ ហើយរហូតដល់ថ្ងៃទី៣០ នេះ សម្តេចសង្ឃ បាន ប៊ុនឈុំ បានត្រលប់មកកាន់រូងភ្នំ ដើម្បីធ្វើពិធីម្តង ទៀត។ ហើយបន្ទាប់ពីពិធីបានបញ្ចប់ សម្តេចសង្ឃ មានសង្ឃដីកាថា បើសិនជាមិនថ្ងៃនេះ ឫថ្ងៃស្អែក អ្នកដែលបាត់ខ្លួនទាំង ១៣នាក់ នឹងអាចរកឃើញ វិញហើយ៕