រំភើបណាស់! លោក មាស រិទ្ធី និងក្រុមការងារ ទៅដល់ភ្នំ ដែលបាត់ក្មេងនៅប្រទេសថៃហើយ ថែមទាំងនិយាយស្ថានភាពផ្ទាល់..(មានវីដេអូ)
សីហា
-

ថៃ៖ ករណីបាត់ខ្លួនក្មេងៗចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់នៅក្នុងរូងភ្នំ Tham Luang ស្រុក Mae Sai ខេត្ត Chiang Rai ប្រទេសថៃ ឈានចូលមកដល់ថ្ងៃទី០៨ហើយ ហើយនៅតែមិនទាន់ទទួលបានសញ្ញាណវិជ្ជមានណាមួយ ដែលបញ្ជាក់ពីទីតាំងពិតប្រាកដរបស់ក្មេងៗទាំងអស់នោះឡើយ បើទោះបីជាកងកម្លាំង និងក្រុមជំនាញរបស់ថៃជាច្រើនខិតខំប្រឹងប្រែងស្វែងរកមិនឈប់ឈរយ៉ាងណាក៏ដោយ។

ករណីនេះមិនត្រឹមតែកក្រើកនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានជាច្រើននៅលើពិភពលោកក៏ចាប់អារម្មណ៍ផងដែរ ចំណែកឯលោក មាស រិទ្ធី ជាអ្នកសារព័ត៌មានប្រចាំទូរទស្សន៍ហង្សមាស ក៏បានចាប់អារម្មណ៍ ហើយធ្វើដំណើរចុះទៅភ្នំ Tham Luang ផ្ទាល់តែម្តង ដើម្បីប្រមូលព័ត៌មានផងដែរ។ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នេះលោក មាស រិទ្ធី បានឲ្យដឹងថា
មកទល់ពេលនេះគេនៅមិនទាន់ដឹងថា តើជនរងគ្រោះទាំង១៣នាក់នោះ នៅទីណានៅឡើយទេ ហើយក្រុមជួយសង្គ្រោះ និងអាជ្ញាធររបស់ថៃកំពុងតែធ្វើការយ៉ាងមមាញឹកនៅកន្លែងកើតហេតុ ចំណែកឯនៅលើអាកាសក៏មាន ឧទ្ធម្ភាគចក្រហោះឆ្វែលចុះឡើង ដើម្បីពិនិត្យមើលស្ថានភាពផងដែរ។ លោកបានបន្ថែមទៀតថា នៅកន្លែងកើតហេតុមានអ្នកសារព័ត៌មានច្រើនខ្លាំងណាស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រមូលផ្តុំគ្នា ដើម្បីចង់ដឹងពីហេតុការណ៍ពិតប្រាកដ៕ មានវីដេអូ៖