ភ្ញាក់ផ្អើលទៀតហើយ..! មានការបាត់ខ្លួនបុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងស្រើងៗចុះទៅលេងទឹកក្នុងរណ្ដៅដី
ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនាវេលាម៉ោង៦ និង១០នាទីល្ងាច ថ្ងៃអាទិត្យ ៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីមានការបាត់ខ្លួនបុរសម្នាក់ ក្នុងចំណោមបក្សពួកជាង១០នាក់ទៀត បាននាំគ្នាទៅលេងទឹកក្នុងរណ្ដៅដីឡូមួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបាត់ខ្លួនចូលក្នុងទឹករណ្ដៅដីឡូខាងលើ មានឈ្មោះ បូក ធីដេត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ (ជាងកាមេរ៉ា) រស់នៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បើតាមការឲ្យដឹងពីមិត្តភក្តិរបស់ជនរងគ្រោះ ឈ្មោះ ប៊ុត ហួត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា រូបគាត់និងជនរងគ្រោះ រួមហ្នឹងមិត្តភក្តិជាង១០នាក់ ឭបាននាំគ្នាមកអង្គុយលេង និងផឹកស៉ីនៅចំណុចកើតហេតុខាងលើតាំងពីម៉ោង១០:៣០នាទីព្រឹក ដោយអង្គុយហូបចុករហូតដល់ម៉ោង៥ និង១០នាទីរសៀល ជនរងគ្រោះបានបបួលរូបគាត់ចុះងូតទឹកលេង ដោយជនរគ្រោះបានលោតចុះមុន ក្រោយមកទៀតរូបគាត់ក៏លោតតាមក្រោយហើយក៏បានហែលមកច្រាំងវិញ ចំណែងធី ដេត ជាជនរងគ្រោះបានហែលទៅកណ្តាលរណ្តៅក៏លិចបាត់ ។ ពេលឃើញដូច្នេះ ឈ្មោះ ប៊ុត ហ៊ួត ក៏លោតទៅម្តងទៀតដើម្បីជួយគាត់តែរកមិនឃើញ ក្រោយមកទៀតពួកគេដែលនៅខាងលើ ក៏រាយការណ៍ជូនទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ។ បច្ចុប្បន្ន ជនរងគ្រោះមិនទាន់រកឃើញនៅឡើយទេ ចំណែកក្រុមគ្រួសារជនរងគ្រោះបានមកដល់កន្លែងកើតហេតុផងដែរ ដើម្បីរងចាំការស្វែងរកជនរគ្រោះដែលបានលិចបាត់តាំពីម៉ោងកើតហេតុខាងលើ ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។