លោក មាស រិទ្ធី ​ធ្វើការបកស្រាយពីចម្ងល់ ដែលក្មេងៗទាំង១៣នាក់នោះ ជាប់នៅក្នុងរូងភ្នំ ដល់ទៅ៩ថ្ងៃហើយ តែហេតុអីបានជា...(មានវីដេអូ)
-

ភ្នំពេញ៖ ពិតជារំភើបខ្លាំងមែនទែន ដោយកាលពីថ្ងៃម្សិលមិញនេះ ក្មេងៗទាំង១៣នាក់ និងគ្រូបង្វឹកម្នាក់ ដែលត្រូវឃុំជាប់ក្នុងរូបភ្នំអស់រយៈពេលជាង៩ថ្ងៃ ត្រូវបានរកឃើញដោយសុវត្ថិភាព ដោយក្រុមអ្នករាវរកតាមទឹក មកពីប្រទេសអង់គ្លេស។ នៅក្នុងហ្វេសប៊ុករបស់លោក មាស រិទ្ធី ក៏បានធ្វើការបកស្រាយថា "ក្មេងៗទាំង១៣នាក់នោះត្រូវបានគេរកឃើញហើយកាលពីវេលាយប់ម៉ោងប្រហែលជា៩ ដោយអ្នករាវរកតាមទឹក។ មូលហេតុដែលពួកគាត់អាចទ្រាំទ្របាន (មានជីវិតរស់នៅ) ក៏ព្រោះតែពេលដែលពួកគេចូលរូងភ្នំដំបូងពួក គេធ្វើពិធីខួបកំណើត ដូចនេះហើយ ទើបពួកគេមាននំខេក និងទឹកក្រូចមួយចំនួន សម្រាប់ញុាំបណ្តោះអាសន្ន។ លោកក៏បានបន្ថែមទៀតថា នៅពេលដែលក្មេងៗនោះជាប់នៅក្នុងរូបភ្នំនោះ គឺបណ្តាលមកពីពួកគាត់បានចូលទៅក្នុងរូងភ្នំ បន្ទាប់មកក៏មានទឹកធ្លាក់មកកាន់តែច្រើន ទើបធ្វើឲ្យពួកគាត់ចេះតែស្វែងរកទីទួលសុវត្ថិភាព ដូចនេះហើយទើបពួកគាត់ចេះតែចូលទៅជ្រៅៗទៅ ហើយម្យ៉ាងទៀត មកពីពួកគាត់ជាកីឡាករ ដែលធ្វើការវឹកហាត់ យ៉ាងសកម្ម ដូចនេះទើបពួកគេអាចទប់ទល់បានខ្លះៗ។ យ៉ាងណាមិញ ក្មេងៗក៏បានរួចផុតពីគ្រោះថ្នាក់ហើយ គ្រាន់តែពួកគាត់មានសភាពអស់កំលាំង និងស្រែកឃ្លានយ៉ាងខ្លាំង។ អ្វីដែលកាន់តែគួរឲ្យអាណិតគឺ ក្មេងៗមានសភាពស្គមស្គាំង គួរឲ្យអាណិត។

មានវីដេអូ៖ ប្រភព: Meas Rithy Hang Meas