កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៨ ម្សិលមិញនេះ កើតមានរៀងហួសចិត្ត ក្រោយសារព័ត៌មានដ៏ធំរបស់ប្រទេសកាណាដា CBC បានផ្សាយពីក្មេងៗ នៅថៃដែលបាត់ខ្លួន តែក្នុងនោះបែរជាបង្ហាញរូបប្រទេសកម្ពុជាដាក់ថាជាប្រទេសឡាវទៅវិញ។ ទង្វើរនេះ បានធ្វើឲ្យមហាជន ជាពិសេសប្រជាជនខ្មែរតាមបណ្ដាញហ្វេសប៊ុក បានបញ្ចេញប្រតិកម្មតបតយ៉ាងខ្លាំង និងសំណូមពរឲ្យមានការកែតម្រូវ ក៏ដូចជាការសុំទោសដល់កម្ពុជាផងដែរ។ យ៉ាងណាមិញ មកដល់ពេលនេះ ខាងសារព័ត៌មានធំមួយនេះក៏បានធ្វើការសុំទោសរួចរាល់ដែរ តាមរយៈការស្នើសុំតាមសាររបស់ប្រជាជនខ្មែរជាច្រើន ដែលបានផ្ញើទៅ។ តួយ៉ាង ក្នុងនោះ សារព័ត៌មាន CBC ក៏បានធ្វើការសុំអភ័យទោសយ៉ាងគួរសមចំពោះកំហុសដែលខ្លួនបង្ក ថែមទាំងសន្យាថានឹងធ្វើការកែតម្រូវព័ត៌មាននេះឡើងវិញ ដោយសង្ឃឹមថាបងប្អូនខ្មែរ មិនមានការខឹងសម្បារចំពោះកំហុសអចេតនាមួយនេះ។ ប៉ុន្តែយ៉ាងណាមិញ រហូតមកដល់ថ្ងៃទី ០៤ កក្កដា នេះ យើងមិនទាន់ឃើញ CBC បានកែព័ត៌មាននោះនៅឡើយទេ៕
ប្រភព៖ komsan.khmernote