រន្ធត់ចិត្ត ក្រោយពីឃើញមុខមាត់ របស់ក្រុមកីឡាករ និងគ្រូបង្វឹក មុននិងក្រោយជាប់នៅក្នុងរូងភ្នំ ....
-

ថៃ៖ រហូតមកដល់ពេលនេះ បើទោះបីជាក្រុមក្មេងៗកីឡាករ និងគ្រូបង្វឹកមិនទាន់បានចេញពីរូងភ្នំថាំហ្លួង តែទោះយ៉ាងណាក៏ពួកគាត់បានរួចផុតពីគ្រោះថ្នាក់ ខណៈពេលនេះក្រុមជួយសង្គ្រោះកំពុងតែរកវិធីដើម្បីនាំក្មេងៗទាំងនោះចេញពីរូងភ្នំនោះ។ អ្វីដែលគួរឲ្យអាណិតលើក្មេងៗនិងគ្រូបង្វឹកបំផុតនោះ គឺពួកគាត់កំពុងស្ថិតនៅក្នុងសភាពស្គមស្គាំង ស្លេកស្លាំង ជាហេតុធ្វើឲ្យមហាជនជាច្រើនកើតក្តីអាណិត​ ព្រមទាំងត្រេកអរនិងរំភើបរកអ្វីប្រៀបផ្ទឹមមិនបានដែលឃើញពួកគាត់នៅមានជីវិត។ គណនីហ្វេសប៊ុកឈ្មោះ​ Pha Socheat បានបង្ហាញរូបក្មេងៗទាំងនោះមុនពេលជាប់​ក្នុង​រូងដែលមានសាច់ឈាម​ស្រស់ភ្លឺថ្លា និងរូបក្រោយពេលរកឃើញពួកគេក្នុង​រូង​ក្នុង​សភាពដ៏គួរអនិច្ចានោះ គណនីនេះក៏បានថ្លែងសារថា «រូបមុននឹង​ក្រោយ​ជាប់ក្នុងល្អាង ១០ថ្ងៃអត់បាយ ស្គមណាស់នរណាខ្លះថាគេសំដែងលើកដៃមក? »។ ក្នុងនោះគេក៏បាន​ឃើញគណនីមួយបានខមិនចូលរួមថា «ប៉ុណ្ណឹងហើយនៅមានអ្នក​ថាឆាកល្ខោនទៀត…ខ្ញុំមិន​តែស្ករទេប៉ុន្តែអ្នកទើសខុសទំនង បើជាមនុស្សមាន​អធ្យា​ស្រ័យ​ល្អ​ គួរតែកុំរិះគន់ថាជាតិសាសន៍ខុសគ្នាអី​ នៅផែន​ដីរួមគ្នាសោះ​មិច​មិន​បើកចិត្តអោយទូលាយខ្លះ»៕

ប្រភព៖ Pha Socheat