នេះឬជីវិតទំពាំងស្នងឬស្សីខ្មែរ រកសាលារៀនត្រឹមត្រូវក៏គ្មាន សូមជួយគាត់ដើម្បីយកបុណ្យផងចុះ។ ៖ ពួកគាត់រស់នៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សព្វថ្ងៃនេះគឺក្មេងៗកំពុងប្រឈមកង្វះខាតសម្ភារៈសិក្សា ព្រោះនៅដាច់ស្រយ៉ាល ពុំសូវមានអ្នកទៅដល់។ ដើម្បីទៅរៀនសាលារដ្ឋ ក្មេងៗទាំងនោះត្រូវជិះទូកម៉ាស៊ីនតាមដងទន្លេសាប រយៈពេល ២ម៉ោង ទើបទៅដល់ ដោយសារពិបាករឿងធ្វើដំណើរនេះពេក អ្នកភូមិក៏បានសំរេចបង្កើតថ្នាក់រៀនមួយនៅក្នុងភូមិនេះឡើង ហៅថា”ថ្នាក់បំប៉ន” បង្រៀនដោយគ្រូស្ម័គ្រចិត្តក្នុងភូមិម្នាក់។ សំរាប់ថ្នាក់ទី១ ទី២ រៀនតាមសៀវភៅសាលារដ្ឋ ចំពោះថ្នាក់ទី៣ ដល់ទី៦ គឺរៀនតាមសៀវភៅអប់រំក្រៅប្រពន្ធ័ (កម្មវិធីសង្ខេប) សិស្សនៅសាលានោះសរុប ៥៥នាក់ ។ សំរាប់សប្បុរសជន ដែលមានបំណងចង់ជួយពួកគាត់ សូមទាក់ទងមកក្រុមការងារ តាមលេខ 089 330 276៕ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ Vath Ta Na។
ប្រភព៖ Vath Ta Na