គ្រាន់តែរឿងត្រី១ទៅ២ក្បាល់សោះ!!! បុរសម្នាក់ ខឹងប្រពន្ធស្ដីឲ្យបន្តិចន្តូច ទ្រាំមិនបានទាញ ញញូរវាយក្បាលប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់
-

ភ្នំពេញៈ កាលពីវេលាម៉ោង ១ៈ១៥នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឥដ្ឋ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង មានករណីអំពើហិង្សា ប្ដីវាយប្រពន្ធ បណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរ។​សមត្ថកិច្ចបានឲ្យដឹង ជនសង្ស័យមានឈ្មោះ សី វ៉េ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកញញួរវាយប្រពន្ធ ឈ្មោះ ហុក សុផល ភេទស្រី អាយុ៤២ឆ្នាំ បណ្ដាលអោយរងរបួសធ្ងន់។

មូលហេតុដោយសារប្ដីទៅរកត្រីបានហើយ ចែកអោយបង មិនបានប្រាប់ប្រពន្ធ ហើយប្រពន្ធខឹងក៏ជេរប្ដី ពេលនោះប្ដីខឹង ក៏យកញញួរវាយតែម្ដង។ ក្រោយមកជនរងគ្រោះត្រូវបាន បញ្ជូនទៅពេទ្យវៀតណាម។ចំណែកជនសង្ស័យ សមត្ថកិច្ច បានឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕