ត្រេកអរខ្លាំងណាស់...ទីបំផុតក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ ត្រូវបានក្រុមជួយសង្គ្រោះបានយកចេញពីរូងភ្នំដោយសុវត្ថិភាព...
រយៈពេល០២ថ្ងៃ (ថ្ងៃទី០៨ និងទី០៩ ខែកក្កដា) ក្រុមជួយសង្គ្រោះបាននាំក្មេងៗចំនួនសរុប៨នាក់ចេញពីរូងភ្នំ Tham Luang បានដោយជោគជ័យ ហើយនៅថ្ងៃទី១០ ខែកក្កដា គឺជាថ្ងៃទី០៣ហើយ ដែលក្រុមជួយសង្គ្រោះបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះបន្តទៀត។ ហើយទីបំផុតមុនបន្តិចមានការរាយការណ៍ផ្លូវការពីសារព័ត៌មាន Channel NewsAsia ថាក្មេងទាំង ១២ នាក់ រួមទាំងគ្រូបង្វឹកម្នាក់ ត្រូវបានសង្គ្រោះយកចេញពីរូងភ្នំដោយសុវត្ថិភាព បន្ទាប់ពីជាប់នៅក្នុងរូងភ្នំជន់លិចរយៈពេលជាង ២អាទិត្យ៕
ប្រភព៖ channelnewsasia
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។