សុខសប្បាយជាទេបងប្អូនជនរួមជាតិទូទាំងប្រទេស?
-

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិជាប្រវត្តិសាស្រ្តនឹងមកដល់ហើយ! នៅថ្ងៃនោះគឺបងប្អូនប្រជាពលរដ្ឋនឹងប្រើប្រាស់សិទ្ឋិសេរីភាពសម្រេចជោគវាសនាប្រទេសជាតិតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ យើងទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីពង្រឹងលទ្ឋិប្រជាធិបតេយ្យនៅក្នុងប្រទេសអោយកាន់តែរឹងមាំ។ ព្រោះថា បើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ។ ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់ខ្ញុំដែលបានធ្វើអោយកម្ពុជាមានសុខសន្តិភាពពេញលេញ និងរីកចម្រើនដែលបងប្អូនបានឃើញកម្ពុជាពិតសព្វថ្ងៃនេះ! សូមក្មួយៗយុវជន និងបងប្អូនជនរួមជាតិបោះឆ្នោតអោយ គណបក្សប្រជាជន លេខរៀងទី ២០ នៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ!

ប្រភព៖ samdech hun sen, cambodian prime minister