តារាចម្រៀងក្នុងទ្រនំផលិតកម្មសាន់ដេ លោក មាស សាលី ជាម្ចាស់បទចម្រៀង “អង្គរក្សបេះដូង” ដែលត្រូវបានមហាជនជាច្រើនស្គាល់និងគាំទ្រ។ នាពេលបច្ចុប្បន្នតារាប្រុសរូបនេះហាក់ស្ងាត់ពីសង្គមសិល្បះបន្តិចហើយ តែបែរជាគេសង្កេតឃើញរូបលោក មានសកម្មភាពមនុស្សធម៏ និងចែករំលែកក្តីស្រលាញ់ ដល់ប្អូនប្រុសម្នាក់រស់នៅខេត្តកំពង់ចាម ដែលមានជំងឺតេតាណូស យ៉ាងស្គមស្គាំង កំពុងដង្ហើយរកជំនួយពីពុកម៉ែ បងប្អូន ដោយឃើញប្អូនប្រុសក្នុងសភាពបែបនេះ តារាចម្រៀងរូបនេះ ក៏កើតក្តីអាណិតប្អូនប្រុសជាខ្លាំង ថែមទាំងនាំយកថវិការសប្បុរសជនទៅជួយដល់ប្អូនប្រុសផងដែរ។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "ថ្ងៃនេះខ្ញុំបានចុះទៅដល់ផ្ទះប្អូនប្រុសដែលកើតមានជំងឺតេតាណូស ដល់កំរឹតធ្ងន់ធ្ងរ ដែលធ្វើឲ្យប្អូនមានរាងកាយស្គមស្គាំងខ្លាំង ដែលពិបាកព្យាបាល ពិតជាអាណិតប្អូនណាស់?? ហើយក៏បាននាំយកថវិកាផ្ទាល់ខ្លួនខ្លះ នឹងថវិកាពីសប្បុរសជននៅក្រៅប្រទេសដើម្បីជួយប្អូនប្រុស ក្នុងនោះដែររូមមាន៖ 1.ម៉ាក់ ហេង សុខា នៅរដ្ឋតិចសាស សហរដ្ឋអាមេរិច 100$ ម៉ាក់តូច 50$នៅតិចសាស សហរដ្ឋអាមេរិច បង ឈឹត 50$នៅតិចសាស សហរដ្ឋអាមេរិច បង រ៉ាន់ នៅ ម៉ូនីសូតា សហរដ្ឋអាមេរិច 100$ ??????"។













