រន្ធត់ចិត្តណាស់...ក្មួយប្រុសដែលមានជំងឺស្គមស្គាំង ដែលមានជំងឺដ៏សាហាវនោះ ពេលនេះក្មួប្រុសបានទទួលមរណៈភាពហើយ....
-

ក្មេងប្រុសគួឲ្យអាណិត ដែលរស់នៅខេត្តកំពង់ចាម មានសភាពស្គមស្គាំង ព្រោះតែជំងឺដ៏សាហាវមកបៀតបៀន ពេលនេះប្អូនប្រុសបានទទួលមរណៈភាពហើយ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thy Kemarin បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "ក្មួយប្រុសអើយទើបតែជួបគ្នាម្សិលមិញសោះ តែឥលូវក្មួយបានលាចាកលោកហើយ ពូជួយក្មួយអស់លទ្ធភាពហើយ ហើយពូក៏បានសន្យាថានឹងជួយរកជំនួយបន្ថែមដើម្បីជួយក្មួយ តែពេលនេះក្មួយទៅបាត់ហើយ ! RIP"។ យ៉ាងណាមិញក៏៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលរួមសោកស្តាយ និង រន្ធត់ចិត្តជាខ្លាំងពេលបានទទួលដំណឹងដ៏អាក្រក់មួយនេះ៕

ប្រភពៈ Thy Kemarin