មនុស្សមួយចំនួនតូចគិតថាគាត់ជាមនុស្សឆ្កួត ស្អុយ គួរឲ្យខ្ពើម តែមនុស្សឆ្កួតម្នាក់នេះមិនដែលធ្វើបាប ដូចជាមនុស្សសតិល្អគ្រប់គ្រាន់មួយចំនួននោះទេ.....
-

បើយោងតាមគណនីហ្វេសប៊ុក បងប្រុស Phalla Phorn ពិតជាមានការរំភើបចិត្ត ដែលគាត់ជាកូនខ្មែរម្នាក់ ដែលតែងតែជួយដល់បងប្អូនខ្មែរយើងជាច្រើន។ ពេលនេះបងប្រុសបានជួបាមួយនឹងលោកអ៊ុំម្នាក់ ដោយគាត់បានបង្ហោះសារថា "គ្រប់គ្នាអាចគិតថាគាត់ជាមនុស្សឆ្កួត មនុស្សមិនគ្រប់ មានក្លិនមិនល្អ ហើយអាចបង្ករនូវហានិភ័យផ្សេងៗ ។ តែខ្ញុំក៏ជាមនុស្សឆ្កួត និងមិនគ្រប់ទឹកម្នាក់ដែរ ព្រោះខ្ញុំអាចនិយាយជាមួយមនុស្សដែលមានលក្ខណះដូចជាគាត់ យល់គ្នា ស្តាប់គ្នាបាន និង មានភាពរីករាយទៀតផង ។ បើបានឃើញ និង ជួបពួកខ្ញុំនៅកន្លែង សូមកុំខ្លាចនឹងពួកខ្ញុំអី ព្រោះពួកខ្ញុំត្រូវបានសង្គមមើលមិនឃើញ ហើយទុកចោលទៅហើយ ។ គេខ្ពើមពួកខ្ញុំដោយមិនហ៊ានចូលជិត គេដេញពួកខ្ញុំពីមុខផ្ទះរបស់គេ ហើយថែមទាំង មិនបានចាក់ទុកពួកខ្ញុំជាមនុស្សទៀតផង ។ ពួកខ្ញុំមិនចង់ក្លាយទៅជាមនុស្សអញ្ចឹងនោះទេ តែដោយសារជំងឺផ្លូវចិត្ត ប្រសៃប្រសាទ និង សំពាតជីវិតផ្សេងៗ ទើបពួកខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់នេះ ។ ចឹងហើយ សូមផ្តល់ក្តីមេត្តាករុណាដល់ពួកខ្ញុំជាមនុស្សដែលមិនដឹងអីនេះផង បើមានចំណីចំណុក បរិភោគ សូមដាក់ទានអោយពួកខ្ញុំបន្តិចផង ដោយពួកខ្ញុំគ្រាន់តែចង់រស់បន្តទៅទៀត ទាំងមិនបានស្គាល់ ខ្លួនឯងជានរណាផង" ។ ជាការពិតណាស់​មានមនុស្សមួយចំនួនពិតជា ទ្រាំមិនបានពេលឃើញសភាពរបស់អ៊ុំប្រុសបែបនេះ តែមានមនុស្សមួយចំនួនតូច ប្រាកដជាគិតថាគាត់ជាមនុស្សឆ្កួត ក្លិនស្អុយ មិនចង់ឲ្យនៅក្បែរនោះទេ។ តែមនុស្សដែលគាត់ឃើញ មនុស្សដែលគាត់ស្អប់ខ្ពើមនៅពេលនេះ មិនដែលធ្វើបាបមនុស្ស មិនដែលស្ពប់អ្នកវិញ មិនដែលគិតថាជាមនុស្សបែបណា តែអ្នកទៅវិញទេដែលគិតថាគាត់ជាមនុស្ស....តាមពិតគាត់គ្រាន់តែជាមនុស្សម្នាក់ ដែលត្រូវការញុុាំ​គ្រប់គ្រាន់ មានសំលៀកបំពាក់ល្អស្លៀកនឹងគេ មានជំរកពិតប្រាដកតូចមួយ គាត់មិនដែលគិតទៅបៀតបៀនអ្នកផ្សេងនោះទេ ដូចនេះសូមកុំស្អប់ខ្ពើមគាត់អី។

ប្រភព៖ Phalla Phorn