អំរែកជីវិត...តើមានបងប្អូនប៉ុន្មានអ្នកដែលមើលឃើញពីទុក្ខលំបាករបស់ពួកគាត់នោះ???...(មានវីដេអូ)
-

??អំរែកជីវិត?? ប្រជាពលរដ្ធខ្មែរយើងទាំងនេះ លោកលំបាកខ្លាំងណាស់ ។ ដើម្បីរស់ ត្រូវកកាយសម្រាមយកមកអោបនឹងដើមទ្រូង ទ្រាំទ្រអស់ទាំងក្លិនស្អុយនានា ខំពុះពារសង់ខ្ទមនៅ ទាំងគ្មានភ្លើង គ្មានទឹកស្អាតប្រើ គ្មានអាហារល្អទទួលទាន ផ្ទុកនៅមេរោគ និង ជំងឺផ្សេងៗ ។ បើបងប្អូនបានមកឃើញផ្ទាល់ បានដឹងថាវេទនាយ៉ាងណា ។ ដូច្នេះក្នុងនាមយើងទាំងអស់គ្នា ជាពលរដ្ឋម្នាក់ ដែលកំពុងរស់នៅក្នុងសង្គមមួយ ដែលមួយផ្នែកនៃសង្គមនោះ កំពុងតែលំបាក កំពុងតែឈឺឆាប់ ក្រីក្រ រងទុក្ខវេទនា និងបានកំពុងរស់នៅស្ទើតែមិនសមនឹងភាពជាមនុស្សទៅហើយនោះ តើយើងអាចចូលរួមឈឺឆ្អាល យកចិត្តទុកដាក់ ផ្តល់ក្តីស្រលាញ់ និងជួយដល់ពួកគាត់ ទៅតាមលទ្ធភាពរបស់យើងបានដែរឬទេ? យ៉ាងណាមិញ នៅថ្ងៃនេះខ្ញុំ និងកូនសិស្សរបស់ខ្ញុំខ្លះ បានមកលេងជាមួយនឹងពួកគាត់ ព្រមទាំងបានយកអាហារខ្លះមកចែកជូនពួកគាត់ផងដែរ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអរគុណដល់បងប្អូន ព្រមទាំងមិត្តភ័ក្រមួយចំនួន ដែលបានចូលរួមចំណែកក្នុងការផ្តល់ជាចំណីរអាហារដល់បងប្អូនទាំងនេះ ។ ខ្ញុំសូមអរគុណច្រើនសម្រាប់ទឹកចិត្ត និងក្តីស្រលាញ់របស់អ្នក ។ ជិតពីររយនាក់ មិនធម្មតានោះទេបងប្អូន ?? ជួយបានប៉ុន្មាន យកប៉ុណ្នឹង ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ បងប្រុស Phalla Phorn បានរៀបរាប់។

មានវីដេអូ៖ ប្រភព៖ Phalla Phorn