បើករថយន្តសុខៗស្រាប់តែមានភ្លើងឆេះ​ លោតចេញពីរថយន្តតែម្តង....
-

កំពង់ចាម៖ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ រថយន្តម៉ាក Ford Express​ មួយគ្រឿង ខណៈពេលកំពុងតែបើក ស្រាប់តែមានភ្លើងឆេះតែម្តង "ឆ្លងចរន្តភ្លើង" ដែលហេតុការណ៍នៅចំណុចវាលវង់យន្តហោះ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បើតាមសម្តីរបស់សមត្ថកិច្ចបានប្រាប់ថា រថយន្តដែលឆេះនោះម៉ាក Ford Express ស្លាកលេខភ្នំពេញ ២Q-៣០៧៧ ជាកម្មសិទ្ធិរបស់ឈ្មោះ សួរ ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយក្នុងការបាញ់បន្លត់នោះ កម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿង ទើបរលត់ជាស្ថាពរ ហើយករណីនេះដែរ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕

ដោយ៖ និស្ស