អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ម្រេចខ្ចីចំពោះសុខភាព ដែលអ្នកនឹកស្មានមិនដល់!
ណារ៉ា
-

ម្រេចខ្ចីគ្រាប់តូចៗ ផ្លែតម្រៀបគ្នាជាចង្កោមនេះ មានប្រយោជន៍ផ្នែកអាហារច្រើនណាស់។ វាជាអាហារផ្តល់ថាមពលខ្ពស់ និងសំបូរកាល់ស្យូម ហើយថែមទាំងមានបេតាខារ៉ូទីន ហ្វូសហ្វ័រដ៏មានប្រយោជន៍ ចំពោះរាងកាយផងដែរ។  

ប្រេងក្រអូបនៅក្នុងម្រេច មានគុណសម្បត្តិជួយរំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះ វាជួយសំរួលអាការឈឺក្បាល ឈឺសន្លាក់ និងព្យាបាលអាការរាគរូស។  
ម្រេចខ្ចី មានសារធាតុ pierine ដែលមានក្លិនឆួលប្រហើរ ព្រមទាំងមានសារធាតុ Chavicine ដែលមានរសជាតិហិរ។ សារធាតុទាំងពីរមុខនេះ គឺជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយការពារមហារីក និងមានអនុភាពរំញោចសរសៃប្រសាទ។  
គុណសម្បត្តិដ៏ឆ្នើម របស់វាមួយទៀត គឺជួយកម្ចាត់ជាតិពុល នៅក្នុងរាងកាយរបស់មនុស្សបានយ៉ាងប្រសើរទៀតផង៕  
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានកាន់តែច្បាស់លាស់ ។