បុរសម្នាក់ខឹងនឹងប្រពន្ធរត់ចោល សម្រេចចិត្តដុតផ្ទះខ្លួនឯងចោលតែម្តង...
-

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៥និង៤០នាទី ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ បុរសបានដុតផ្ទះខ្លួនឯងចោល ព្រោះតែខឹងប្រពន្ធរត់ចោល ដែលហេតុការណ៍នេះបានកើតឡើងនៅភូមិ អូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្ត​កំពង់ស្ពឺ ។ បុរសជាប្តី មានឈ្មោះ តុប លាភ ភេទ​ប្រុស អាយុ៣៤ ឆ្នាំ នៅភូមិ កើតហេតុខាងលើ និងផ្ទះដែលបានខូចខាតមានទំហំ៥ម​X៦ម៉ែត្រ និងទ្រព្យសម្បត្តិដទៃទៀត តែពុំរាលដាល ឆេះផ្ទះអ្នកជិតខាងឡើយ ហើយក៏គ្មាន នរណាម្នាក់រងគ្រោះថ្នាក់ដែ។ មូលហេតុនៃការដុតផ្ទះនេះ គឺបណ្តាលមកពីខឹងនឹងប្រពន្ធដែលបានរត់ចោលខ្លួន​ ៕

ដោយ៖ និស្ស