ឱសថធម្មជាតិនេះ មានប្រសិទ្ធភាពដ៏អស្ចារ្យដែលជួយការពារជំងឺបេះដូង ជំងឺមហារីក និងជំងឺជាច្រើនទៀត។រមៀត គឺជាគ្រឿងទេសដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ដោយសារតែរសជាតិ និងពណ៌របស់វា ហើយវាក៏ផ្តល់អត្ថប្រយោជន៍យ៉ាងពិសេសដល់សុខភាពផងដែរ។ ការស្រាវជ្រាវជាច្រើន និងការអង្កេតរបស់ក្រុមអ្នកវិទ្យាសាស្ត្ររាប់ពាន់នាក់បង្ហាញថា ការផឹកទឹកក្តៅដែលផ្សំពីម្សៅរមៀត នៅពេលព្រឹកជាប្រចាំនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនដែលនឹកស្មានមិនដល់។