អ្នកនាង ខាត់ សុឃីម នឹងធ្វើរឿងមួយ ដើម្បីជួយដល់ក្មេងប្រុស ហេងលី ដែលត្រូវរថយន្តកិនជើងខ្ទេចជើងម្ខាង....(មានវីដេអូ)
-

អ្នកនាងខាត់ សុឃីម បន្ទាប់ពីបានឃើញប្អូនដែលត្រូវរថយន្តធន់ធំកិនខ្ទេចជើងមួយចំហៀង ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯប្រទេសវៀតណាមផងនោះ យ៉ាងប្អូនប្រុសត្រូវការលុយជាច្រើនដើម្បីធ្វើការវះកាត់ ម្តងហើយម្តងទៀត ហើយកាលពីប៉ុន្មានថ្ងៃមុននេះ ប្អូនប្រុសទើបតែធ្វើការវះកាត់ប្រដាប់ភេទចោល ទៀតផង។ ខណៈពេលនេះ អ្នកនាង ខាត់ សុឃីម កំពុងធ្វើការឡាយវីដេអូ នៅក្នុងផេកមួយដែលមានឈ្មោះថា P&K Studio ដើម្បីធ្វើការលក់ខោអាវមួយទឺករបស់អ្នកនាង ដើម្បីជួយដល់ប្អូនប្រុស ហេងលី ដែលកំពុងតែសម្រាកព្យាបាលនៅឯប្រទេសវៀតណាមនោះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងក៏បានសរសេរពាក្យមួយឃ្លាដែរថា "1pm នាងខ្ញុំចាប់ផ្តើមឡាយ ក្នុង page P&K ដើម្បីលក់សម្លៀកបំពាក់១ទឹក របស់ខ្ញុំ យកថវិការជួយក្មួយប្រុសដែលត្រូវវះកាត់ ក្មួយត្រូវការលុយខ្លាំងណាស់ បងប្អូន រួមឈាមអើយ ធ្វើបុណ្យទាន់នៅភ្លឺ កូនគេកូនយើង ??"។

មានវីដេអូ៖ ប្រភព៖ ខាត់ សុឃីម