ឱសថធម្មជាតិព្យាបាល បូសដោះ ផ្សះដំបៅ
មកស្វែងយល់អំពីជំងឺ បូសដោះ ជាមុនសិន។ អ្វីទៅជាជំងឺបូសដោះស្ដ្រី? ជំងឺបូសដោះស្ដ្រី គឺជាជំងឺមួយប្រភេទដែលមានការគុំខ្ទុះនៅក្នុងសុដន់ ដែលបណ្ដាលមកពីការឆ្លងរោគផ្សេងៗ ឬបណ្ដាលមកពីការមានរបួសស្នាមនៅនឹងសុដន់ ដែលកើតឡើងដោយប្រការណាមួយ។
មូលហេតុដែលបង្កឱ្យកើតជំងឺបូសដោះ ជំងឺបូសដោះស្ដ្រីនេះ អាចបណ្ដាលមកពីកត្ដាជាច្រើនយ៉ាងដូចជា ៖ -ក្បាលសុដន់មានស្លាកស្នាម ឬរបួសដោយសារមូលហេតុផ្សេងៗជាច្រើន ដែលប៉ះទង្គិចជាមួយសុដន់ -បណ្ដាលមកពីការឆ្លងចូលនូវពពួកបាក់តេរី -ការស្ទះរន្ធសុដន់ ដែលធ្វើឱ្យកកស្ទះទឹកដោះ -ការរលាកកន្សោមសុដន់រ៉ាំរ៉ៃ -បណ្ដាលមកពីអ្នកដែលធ្លាប់កើតជំងឺរបេងដោះ -អ្នកជំងឺស្វាយក្រាបលើដោះក៏អាចបណ្ដាលឱ្យកើតជំងឺបូសដោះបានដែរ -ចំណែកឯអ្នកជំងឺមហារីកសុដន់ក៏អាចបណ្ដាលឱ្យកើតជំងឺបូសដោះបានដូចគ្នាដែរ។ រោគសញ្ញាជំងឺបូសដោះ ជំងឺបូសដោះស្ដ្រីបានបញ្ចេញអាការមួយចំនួនទាំងខាងក្នុងសុដន់ និងក្រៅសុដន់ដូចជា ៖ -រលាកក្រពេញសុដន់ស្រួចស្រាវ -មានការឈឺចុកចាប់នៅខាងក្នុងសុដន់ -សុដន់មានសភាពហើមប៉ោង ហើយឡើងក្រហមនេះជាដំណាក់កាលនៃការគុំខ្ទុះ -បើសិនជាអ្នកជំងឺចុច ឬសង្កត់លើកន្លែងគុំខ្ទុះមានការឈឺចុកចាប់ខ្លាំងហើយព្រួកៗ។ ខាងក្រោមនេះជាឱសថធម្មជាតិព្យាបាល បូសដោះ ផ្សះដំបៅ៖ ព្យាបាល៖ បូសដោះ ផ្សះដំបៅ រុក្ខជាតិ៖ កកោះ វិធីធ្វើ និងប្រើប្រាស់៖ -យកឫសដាំទឹកផឹក បរិមាណ ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ ព្យាបាលបូសដោះ -អាំងសំបក បុករោយលើដំបៅ ដើម្បីឲ្យផ្សះដំបៅ -ដុស គ្រាប់ជាមួយទឹកយកខាប់ៗបិតបូស រោគសើស្បែក។ ** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។