សមត្ថកិច្ចចុះបង្រ្កាប ហាងម៉ាស្សាចិនមួយកន្លែង បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនបានមនុស្សចំនួន២១នាក់ ស្រី០៩នាក់
ព្រះសីហនុ៖ កម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត និងលោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង រស់ សារាំ បានចុះបង្រ្កាបហាងម៉ាស្សាមួយកន្លែងឈ្មោះ ម៉ាស្សាចិន បង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនជនជាតិចិនចំនួន១៦នាក់ ស្រី០៨នាក់ ខ្មែរចំនួន០៥នាក់ ស្រីម្នាក់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត១រំលងអាធ្រាត្រឆ្លង ចូលថ្ងៃទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។