រុក្ខជាតិ ៖ រកាំ ផ្នែកប្រើប្រាស់ ៖ ផ្លែ ស្លឹក។ កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងនៅតាមតំបន់ភ្នំ ធ្លាប់ប្រទះឃើញនៅខេត្តកោះកុង។ បន្តពូជដោយគ្រាប់។ លក្ខណៈរុក្ខជាតិ ៖ ជាតាលព្រឹក្ស ធាងដុះចេញពីដី តាមធាងមានបន្លាច្រើន។ ស្លឹក ៖ ស្លឹកដុះចេញពីធាង ជាស្និតមិនរៀបរយ (រាងដូចស្លឹកផ្តៅសោម)។ ផ្កា ៖ កញ្ចុំផ្កាចេញពីគល់ប្រគាបស្លឹក។ ផ្លែ ៖ ចេញជាធ្លាយ ផ្លែនីមួយរាងស៊ុតស្រួចចុងក្រហមជាំ មានរសជាតិជូរអែម។ សំបកផ្លែមានរោមច្រើនបែបជាបន្លា។ ការព្យាបាល ៖ – ផ្លែ ៖ ទទួលទានព្យាបាលរោគស្លេស្ម៍ ក្អក និងហើមក្បាលជង្គង់។ – ស្លឹក ៖ ទំលាក់ស្លេស្ម៍ ឈាមក្តៅ។ កំរិតប្រើ ៖ ប្រើពី ៣០-៥០ក្រាម ដាំផឹកក្នុងមួយថ្ងៃ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ