មើមខ្ទឹមបារាំងជាឱសថធម្មជាតិព្យាបាលជំងឹទាំងនេះ ហើយថែមទាំងមានអត្ថប្រយោជន៍អស្ចារ្យមួយចំនួនទៀត ដែលអ្នកមិនគួរមើលរំលង!
ណារ៉ា
-

រុក្ខជាតិ ៖ មើមខ្ទឹមបារាំង។ ផ្នែកប្រើប្រាស់ ៖ មើម។ កន្លែងដាំដុះ ៖ បន្តពូជដោយគ្រាប់ គេដាំជាដំណាំកសិកម្ម។

លក្ខណៈរុក្ខជាតិ ៖ ជារុក្ខជាតិ រស់បានយូរឆ្នាំ។ រសជាតិ ៖ ហឹរ ធាតុក្តៅមធ្យម។ មើម ៖ រាងមូល សាច់ខាងក្នុងពណ៍ស មានច្រើនស្រទាប់ មានជាតិទឹកច្រើន។ មានស្រទាប់ស្ងួតខាងក្រៅពណ៍កាហ្វេ។  
ស្លឹក ៖ ពណ៍​បៃតងមានម្សៅស ដុះចេញពីមើមធំត្រង់កណ្តាល វៀវស្រួចចុង។ មានប្រហោងពីគល់រហូតដល់ចុងស្លឹក។ ផ្កា ៖ ពណ៍ផ្កាឈូកលាយស ជាកញ្ចុំមូលមានផ្កាច្រើន។ ទងផ្កាមូលវែង មានប្រហោងក្នុងដុះចេញពីកណ្តាលដើម ក្នុង១ដើម មានផ្កា ១ទង។ ចេញផ្កានៅ ខែ៦-ខែ៧។  
ការព្យាបាល ៖ – ប៉ូវកម្លាំង (ពេលហត់នឿយ) សរសៃប្រសាទ ឈឺទ្រូង ផ្តាសាយ ទឹកនោមផ្អែម។  
– ប្រើខាងក្រៅ កើតបូស ស្រាំងទិច ឈឺមួយចំហៀងក្បាល ឈឺសរសៃឈាមនៅក្នុងធ្មេញ។  
កំណត់ចំណាំ ៖ យកមើមខ្ទឹមបារាំង ពុះជា២ ដាក់ក្បែរខ្លួន សំរាប់ដេញមូស (មូសខ្លាច)។  
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ