(ព័ត៏មានបឋម) កាន់តែព្រហើន​ហើយ!!​ ក្រុមចោរប្លន់​ប្រដាប់​អាវុធ​ខ្លីចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា)​ ប្រមូលលុយជាង១០ម៉ឺនដុល្លារទាំងកណ្ដាលថ្ងៃចែស
-

ភ្នំពេញ​ ៖​ នៅមុននេះបន្តិច​ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃមួយ ដោយមានក្រុមជនសង្ស័យ​ប្រដាប់​អាវុធ​ចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់​ ទំនបទឹក ខណ្ឌចំការមន។

នេះបើតាមព័ត៌មាន​បឋមបានឲ្យដឹងថា​ ទ្រព្យ​សម្បត្តិ​ដែលត្រូវ​បាត់បង់​អស់ប្រមាណជាង១០ម៉ឺនដុល្លារ​ ខណៈ​ជន​ប្រដាប់​អាវុធ​ភ្ជង់ប្លន់យកទៅរត់គេចខ្លួន​ ដោយសុវត្ថិភាព​។ ដោយឡែកបុគ្គលិកធនាគារ​ជាច្រើន​រូប​ត្រូវ​បាន​សមត្ថកិច្ច​អញ្ជើញ​ហៅទៅ​អធិការនគរ​បាលខណ្ឌ​ចំការមន​ ដើម្បី​ធ្វើកំណត់​ ហេតុ​ស្តាប់ចម្លើយ​។ ករណី​នេះត្រូវ​បានគេសង​ង្ស័យថា​ មានរនុកក្នុងសមគំនិតក្នុងបទឧក្រិដ្ឋនេះ? ប៉ុន្តែ​នៅកន្លែងកើតហេតុគេឃើញក្រុម​ ប្រដាប់​អាវុធ​ភ្ជង់និងក្រៀកសន្តិសុខចូលទៅក្នុង​ ដើម្បី​ធ្វើ​សកម្មភាព​ រួម​ប្រមូល​លុយ​រត់ចេញ​មក​ វិញ​ តែជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនយកទៅសាកសួរជាមួយបុគ្គលិកនោះផងដែរ​៕
ដោយ៖ ភារ៉ា