ស្ថានភាពទឹកជំនន់នៅខេត្តស្រឹងត្រែង មិនទាន់ស្រកថយចុះ ក្រោមកម្រិតប្រកាសនៅឡើយទេ ដូចនេះសូមពុកម៉ែ បងប្អូន គួរតែប្រុងប្រយ័ត្ន....
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នេះ ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែងបានបង្ហាញថា ទន្លេមេគង្គទឹកមានកម្ពស់ ១០.៧៨ម៉ែត្រ ខុសពីល្ងាចថ្ងៃម្សិលទឹកមានកម្ពស់១០.៨៥ម៉ែត្រ ព្រឹកថ្ងៃនេះទឹកស្រកចុះ៧សង់ទីម៉ែត្រ ខណៈកម្ពស់ទឹក១០.៧០ម៉ែត្រ ជាកម្ពស់ដែលត្រូវប្រកាសអាសន្ន ។ ទឹកទន្លេក្នុងខេត្តស្ទឹងត្រែងនៅមិនទាន់ ថយចុះក្រោមកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននោះទេ ដូចនេះសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។