ដើមទឹកដោះគោទាំងមូលមានអត្ថប្រយោជន៍ដល់ម្លឹង អាចព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព!
រុក្ខជាតិ ៖ ទឹកដោះគោ
ផ្នែកប្រើប្រាស់ ៖ ឫស ស្លឹក សម្បកដើម (ភាគច្រើនប្រើស្រស់) ប្រមូលផលបានរាល់រដូវ។
កន្លែងដាំដុះ ៖ ជារុក្ខជាតិ ដែលគេដាំយកផ្លែ បន្តពូជដោយគ្រាប់។
ការព្យាបាល ៖
– យកស្លឹកវាដាំទឹកផឹក ព្យាបាលជំងឺក្រពះ។
– ឫស និងស្លឹក ព្យាបាលហើមចុកចាប់។
– សម្បកស្រស់ អាំងភ្លើងអោយក្រៀម ដាំទឹកផឹក ព្យាបាលរោគរាក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។