ហួសចិត្ត... ឃើញនៅក្មេងខំតែអាណិត ដឹងអី ចូលលួចខ្សែដៃនិងចិញ្ចៀនយកទៅលក់ធ្វើព្រងើយ...
កណ្តាល៖ កាលពីវេលាម៉ោង៨និង១០នាទីថ្ងៃទី២០ខែសីហាឆ្នាំ២០១៨ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ចូលបោសសម្អាតផ្ទះថៅកែរបស់ខ្លួនឃើញខ្សែដៃនិងចិញ្ចៀនរបស់ថៅកែទុកនៅក្នុងទូរ ស្រាប់តែបែកគំនិត លួចយកទៅលក់តែចុងក្រោយត្រូវថៅកែរបស់ខ្លួនដឹងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។ ជនរងគ្រោះឈ្មោះជិន ចាន់ធី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរមេផ្ទះ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។