ព្រៃផ្សៃណាស់... ឪពុកចុងវាយធ្វើបាបកូនដើម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ...
-

ភ្នំពេញ៖ ឪពុកចុងម្នាក់មានឈ្មោះថា យឹម សំណាង បានវាយធ្វើបាបកូនដើម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២ និង៣៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ត្រូវកម្លាំងសមត្ថកិច្ចចុះមកចាប់ខ្លួនពីបទប្រើអំពើហឹង្សា និងធ្វើទារុណកម្ម លើកុមារ ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ៩ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ក្មេងប្រុសរូបនោះមានឈ្មោះ អ.ស.ជ អាយុ៥ឆ្នាំ។​ ចំណែកឪពុកចុង មានឈ្មោះថា​ យឹម សំណាង អាយុ២៦ ឆ្នាំជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពីឃើញកូនប្រុសរងរបួសធ្ងន់ធ្ងរខ្លាំងពេក ដោយឃាត់ប្តីមិនស្តាប់ ម្តាយរបស់ក្មេងរងគ្រោះ ដែលមានឈ្មោះថា អ៉ិម សុរិយា បានសុំអន្តរាគមន៍ពីលោកមេភូមិ បន្ទាប់មកលោកមេមេភូមិបានទូរស័ព្ទទាក់ទនងសមត្ថកិច្ចដើម្បីចុះអន្ដរាគមន៍ នាំខ្លួនបុរសជាឪពុកចុងទៅធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនិតិវីធី៕
ដោយ៖ អាខ្មៅ