ខ្លោចចិត្ត...ឪពុកចុងវាយធ្វើបាបកូនដើម ស្ទើរសុះសាច់ ដោយសារតែក្មេងប្រុសរូបនោះ រត់លេងមិនដឹងយប់ព្រលប់...
-

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឪពុកចុងព្រោះតែខឹងកូនដើមខ្លាំងពេក បានវាយធ្វើបាបកូនប្រុសទាំងយប់ងងឹត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះ បានកើតឡើង នៅ​ភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង​ស្ពឺ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះថា អ.ភ.ក ភេទ​ប្រុស អាយុ៧ឆ្នាំ ត្រូវជា​កូនចុង​ជនសង្ស័យ ។ ចំណែកឪពុកចុងមានឈ្មោះថា លៀប អូន​ទូច ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង​ស្ពឺ ។ មូលហេតុបណ្តាលមកពីក្មេងប្រុសរូបនោះ រត់លេង​មិនដឹង​យប់​ ទើបឪពុកចុងរូបនោះ ​កើតការ​ខឹងសម្បា​រ បាន​យក​រំពាត់​វាយ​ទៅលើ​កុមារ​រងគ្រោះ​បណ្ដាល​រងរបួស​ពេញ​ដងខ្លួន​តែម្តង ។ ដោយឃើញពីទង្វើរព្រៃផ្សៃរបស់ជនសង្ស័យរូបនោះហើយ គ្មាននរណាម្នាក់អើពើរ និងចូលជួយឃាត់នោះទេ ទើបអ្នកជីតខាងម្នាក់ ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនជនបង្កតែម្តង។ ក្រោយពីវាយធ្វើបានកុមាររួច ជនដៃដល់ (ឪពុកចុង) បានដើរត្រឡប់ទៅផ្ទះវិញ ហាក់ដូចគ្មានរឿងអ្វីសោះ ។ ក្រោយពីទទួលពាក្យបណ្តឹងពីអ្នកជិតខាងហើយ សមត្ថកិច្ចបានចុះមកធ្វើអន្តរាគមន៍ភ្លាមៗ។ ជនសង្ស័យ​ឆ្លើយ​សារភាពថា មូលហេតុ​ដែល​រូបគេ​យក​រំពាត់​វាយ​ទៅលើ​កុមារ​រងគ្រោះ​ដោយសារតែ​គេ​ខឹង​នឹង​កុមារ​រងគ្រោះ​រត់​លេង​មិនដឹង​យប់​ទើប​កើតការ​ខឹងសម្បា​រហើយ​វាយ​បែបនេះ ៕ ដោយ៖ អាខ្មៅ ​