នេះហើយលោកកូន!!! មកពីផឹកវិញ គ្រាន់តែ​ឪពុកស្តីបន្ទោសឲ្យតិចតួច ទាញគល់ឫស្សីវាយឪពុករងរបួសធ្ងន់..
-

កំពង់ស្ពឺ: កាលពីវេលាម៉ោង១ៈ៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សាដោយកូនប្រុស​យកគល់ឬស្សីវាយឪពុកខ្លួន បណ្តាលឲ្យរងរបួស បាក់ដៃ.បែកក្បាល ​នៅភូមិ​កាប់ទូក សង្កាត់ កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។ មូលហេតុ គ្រាន់តែឪពុក​អប់រំ​ស្ដីបន្ទោសបន្តិចបន្តួច​៕