ខេត្តកំពង់ឆ្នាំង៖ នៅម៉ោង៨និង១៥នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាភរិយាម្នាក់ ឈ្មោះ ស្រស់ សុភី រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបានរងរបួសដោយសារអំពើហឹង្សារបស់ប្តីជាមន្ត្រីនគរបាលពាក់សក្ត័៣ម្នាក់ នៅក្នុងការិយាល័យព្រហ្មទណ្ឌ័បច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានយកកែវស្រាវាយក្បាលអោយរបួស នៅក្នុងវង់ផឹកស៊ីនៅក្នុងផ្ទះឈ្មោះ ជា ក្នុងពេលប្រពន្ធសួររកប្រាក់ខែដែលថាសន្យាអោយ មិនឃើញអោយ។ លុះពេលមកដល់ផ្ទះវិញ នគរបាលសក្ក័៣រូបនោះ ក៏បានទាញកាំបិតដេញកាប់ប្រពន្ធទៀត រឿងនេះធ្លាប់កើតមានជាញឹកញាប់មកហើយ តែសមត្ថកិច្ចមិនជួយធ្វើការអោយនាងឡើយ គ្រាន់តែបាលសម្របសម្រួលៗអោយតែប៉ុណ្ណោះដោយខ្លាចអំណាចនគរបាលសក្ក័៣ម្នាក់ដែលមានអំណាចរូបនោះ។

ដោយឡែកកាលពីខែសីហា ឆ្នាំ២០១៨ លោកសិក្ក័៣រូបនោះធ្លាប់បានធ្វើបាបប្រពន្ធដោយ បានជះទឹកស៊ុបក្តៅមកលើខ្លួន រលាកពេញមុខនិងពេញដើមទ្រូងម្តងរួចមកហើ់យ រឿងនេះជនរងគ្រោះគាត់សូមអំពាវនាវដល់ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេត្តាជួយចាត់វិធានការណ៍ដល់ជនដៃដល់នេះតាមផ្លូវច្បាប់ ជូនគាត់ផង ដែលគាត់គិតថាថ្ងៃណាមួយ ជនកំណាចនេះនឹងអាចសម្លាប់គាត់ជាក់ជាមិនខានឡើយ ៕



ប្រភព៖ កូន ខ្លាតូច