តើសមត្ថកិច្ច ត្រូវស្រាវជ្រាវបែបណា ទើបរកមុខសញ្ញាឃើញ​? ថ្ងៃនេះលោក ផែង​ វណ្ណៈ លើក៤ចំនុច ល្អៗសំរាប់ជំនួយស្មារតី បំរើឲ្យការងារស្រាវជ្រាវ របស់សមត្ថកិច្ច
-

តើសមត្ថកិច្ច ត្រូវស្រាវជ្រាវបែបណា ទើបរកមុខសញ្ញាឃើញ​ ?​

ទី១ ត្រួតពិនិត្យមុខសញ្ញាចាស់​ មុខសញ្ញាថ្មី​ មុខសញ្ញាចេញពីពន្ធនាគារ​ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន​ ដើម្បីតាមដានការប្រែប្រួលរបស់មុខសញ្ញា​ ។ ​ទី២ ប្រើប្រាស់មូលដ្ឋានសម្ងាត់ ចុះប្រមូលព័ត៌មានអំពីមុខសញ្ញាសង្ស័យ ​គ្រប់គោលដៅទាំងអស់​ ។
ទី៣​ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១២​ នៅរាជធានី​ភ្នំពេញ​ ត្រូវចុះសុំការសហការជាមួយហាងលក់ម៉ូតូ​ទាំងអស់​ ដើម្បីធ្វើ​សម្រង់ស្ថិតិម៉ូតូ ដែលម្ចាស់ហាងបានលក់ចេញថ្មីៗ​ ជាពិសេសប្រភេទម៉ូតូ ដែលចោរជិះធ្វើសកម្មភាព​ ម៉ាកអី​ ?​ ពណ៌អី​ ?​ ទី៤​ ឆ្មក់ត្រួតពិនិត្យ​តាមផ្ទះជួល​ ផ្ទះសំណាក់​ សណ្ឋាគារ​ មធ្យោបាយ​ជនល្មើស​ប្រើប្រាស់​។​ និងមានវិធានការណ៍ជំនាញជាច្រើនទៀត ដែលត្រូវប្រើប្រាស់ដើម្បីស្រាវជ្រាវករណីនេះ​។​ ទាំងនេះគ្រាន់តែជាជំនួយស្មារតីសំរាប់បំរើអោយការងារស្រាវជ្រាវ​តែប៉ុណ្ណោះ​។ (​មតិ​អ្នកប្រើ​ Facebook ផែង​ វណ្ណៈ​) ៕