បើមិនបានជួយអីសុំត្រឹមជួយស៊ែរបន្ដផងដើម្បីស្វែងរកសប្បុរសជនផ្ដល់ជំនួយជួយដល់លោកក្មេងតូចម្នាក់នេះដែលកំពុងខ្វះទឹកដោះគោបៅនៅសម្រាកឯមន្ទីរពេទ្យ
មុននេះបន្ដិចគណនេយ្យហ្វេសប៊ុករបស់អតីតចៅសង្កាត់អូរចារកញ្ញា រ៉ូហ្សេត បានបង្ហោះសារស្វែងរកជំនួយពីសប្បុរសជនដើម្បីជួយដល់ក្មេងតូចម្នាក់ដែលកំពុងខ្វះខាតទឹកដោះគោបៅ ខណៈស្នាក់នៅមន្ទីរពេទ្យ។ កញ្ញារៀបរាប់ថា៖ «សូមលោកតាលោកយាយអ៊ុំពូមីងបងប្អូនទាំងអស់គ្នា ជួយលោកយាយព្រមទាំងចៅប្រុសដ៏តូចនេះផង គួរអោយអាណិតណាស់ ខ្វះទឹកដោះគោ ឥលូវកំពុងសំរាកនៅមន្ទីរពេទ្យ ។ ក្តីស្រណោះអាណិតមេត្តាចំពោះកុមារតូចនេះ សង្ឃឹមថាបងប្អូននិងជួយម្នាក់បន្តិចៗទៅតាមអ្វីដែលអាចធ្វើបាន ។ ខ្ញុំនិងផ្ញើប្រាក់ផ្ទាល់ខ្លួននាងខ្ញុំជួយគាត់ បើបងប្អូនចង់ចូលរួមជាមួយខ្ញុំ អាចទាក់ទងនាងខ្ញុំបានតាមរយះលេខ 012 213 770 ។» ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។