ប្អូនប្រុស ដេននីក្វាន់ ប្រាប់ថា រស់នៅជាមួយឪពុកម្ដាយមានក្ដីសុខណាស់
ណារ៉ា
-

កម្លោះសង្ហារមុខដូចកូនកាត់បីសាសន៍លោក គីម សាន្ដ ម្ចាស់បទ «ស្នេហ៍ខ្ញុំខុសអី» ដែលត្រូវជាប្អូនប្រុសរបស់តារាសម្ដែង ដេននីក្វាន់ បង្ហាោះសាររៀបរាប់ពីភាពកក់ក្ដៅពេលនៅជាមួយអ្នកមានគុណ ។

លោករៀបរាប់ថា៖ «កាលខ្ញុំនៅកុមារខ្ញុំមិនដឹងថាខ្លួនឯងមានសិទ្ធិអ្វីខ្លះនោះទេ គ្រាន់តែដឹងថាខ្ញុំរស់នៅជាមួយម៉ែពុកគឺជាសេចក្តីសុខគ្រប់គ្រាន់ណាស់ហើយសំរាប់រូបខ្ញុំ..!ទោះបីជាខ្ញុំមិនបានធ្វើអ្វីអោយធំដុំអោយឪពុកម្តាយមានមោទនភាពតែខ្ញុំមិនដែលធ្វើអោយលោកអ្នកទាំងពីរស្រក់ទឹកភ្នែកដោយសាររូបខ្ញុំឡើយ..,ហើយពុកម៉ែរបស់ខ្ញុំមិនមែនជាសេដ្ធីទេតែពួកគាត់មិនគម្រិះក្នុងការផ្តល់សេចក្តីស្រលាញ់អោយមកលើរូបកូនឡើយ..! កន្លែងដែលកក់ក្តៅបំផុតមានតែផ្ទះរបស់យើងទេ ហើយមនុស្សដែលស្រលាញ់យើងខ្លាំងបំផុតនិងផ្តល់ភាពកក់ក្តៅមកលើរូបយើងខ្លាំងបំផុតមានតែលោកអ្នកមានគុណរបស់យើងតែប៉ុនណ្ណោះ..!» ៕