ក្តៅៗ ! ទាហានថៃម្នាក់ដា.ច់ជើ.ង និងពីរនាក់ទៀតរងរបួសច្រើនដោយសារជាន់មីនក្នុងតំបន់មុំបី...
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថា ទាហានថៃបានបាត់បង់ជើងបន្ទាប់ពីជាន់គ្រាប់មីនក្នុងពេលល្បាតព្រំដែនក្បែរប្រទេសកម្ពុជា។ ការផ្ទុះនេះបង្កឡើងដោយគ្រាប់មីនចាស់បង្កប់ក្នុងដីដែលបន្សល់តាំងពីសម័យសង្គ្រាម។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ១៦ ខែកក្កដា។ ជនរងគ្រោះឈ្មោះ Thanapat Huiwan គឺជាពលទោអង្គភាពសមាជិកចំនួន១៤នាក់ ដែលបំពេញបេសកកម្មជាប្រចាំ។ ទាហានពីរនាក់ផ្សេងទៀតបានរងរបួសស្រាលទេ។ រូបថត Khaosod


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។