មានករណីឆេះទូកដឹកភ្ញៀវទេសចរណ៍មួយគ្រឿងនៅចំណុចផែតាហាវ ក្រុងព្រះសីហនុ
ណារ៉ា
-

ក្រុងព្រះសីហនុ៖ មានករណីឆេះទូកដឹកភ្ញៀវទេសចរណ៍មួយគ្រឿងតាំងពីវេលាម៉ោង៤ទៀបភ្លឺ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ នៅចំណុចផែតាហាវ ទំនប់រលក ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ទូកដែលឆេះនេះមានឈ្មោះ សាន់ធួរ មានបណ្តោយ២២ម៉ែត្រ ទទឹងជាង៧ម៉ែត្រ ម្ចាស់ឈ្មោះ រ៉ូបឺត ហាយដុកចិត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិអាល្លឺម៉ង់ស្នាក់នៅ សង្កាត់លេខ៤ក្រុងព្រះសីហនុ(ម្តុំដុនបូស្កូ) ។
ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងទូក ។
គួរបញ្ជាក់ថា ករណីនេះមិនបណ្តាលអោយមានឝ្រោះថ្នាក់មនុស្ស និងឆ្លងរាលដាលដល់ទ្រព្យសម្បត្តិអ្នកដទៃផ្សេងឡើយ៕