អីយ៉ា! កុមារី ហ៊ា ស្រីរ័ត្ន ស្រែកច្រៀងបទ “លើកទីមួយ” ស្រែកមិនចាញ់ សំលេងមនុស្សធំទេ ថែមទាំងធ្វើឲ្យគ្រូបង្វឹក..(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia បានចាប់ផ្តើមរដូវកាលទី ០២ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ជាវគ្គ The Blind Audition សប្តាហ៍ទី ០២ ហើយបេក្ខភាពនីមួយៗ ដែលបានចូលខ្លួនសុទ្ធតែមានសមត្ថភាពមិនធម្មតា ធ្វើឲ្យកម្មវិធីប្រលងកាន់តែល្អមើល និងជក់ចិត្តដិតអារម្មណ៍។

ចំពោះសប្តាហ៍នេះ មានកុមារាកុមារីជាច្រើនបាន ចេញមកប្រកួតប្រជែងដើម្បីយកចិត្តគ្រូបង្វឹកទាំងបីឲ្យបង្វែរកៅអីជ្រើសយកខ្លួន។ ក្នុងនោះក៏មានកុមារី ឈ្មោះ ហ៊ា ស្រីរ័ត្ន អាយុ១០ឆ្នាំ មកពីរាជធានីភ្នំពេញ ក្នុងនោះដែលក៏បានបកស្រាយនូួវបទ “លើកទីមួយ” ដែលជាបទកំពុងពេញនិយាយផងដែរ ជាសំលេងដើម ឱក សុគន្ធកញ្ញា។
បទនេះដែរក៏ត្រូវគណកម្មការទាំងបីរូបជ្រើសយក ដោយចុចប៊ូតុត Yes ហើយក៏ត្រូវដណ្តើមគ្នា ឲ្យកុមារី ហ៊ា ស្រីរ័ត្ន ជ្រើសយក គណកម្មការម្នាក់ យកជាគូរបង្វឹក ដើម្បីឈានទៅវគ្គបន្ទាប់ ។ ជាក់ស្តែងទស្សនិជនដ៏ស្រលាញ់ចូលចិត្តសំលេងដ៏ពិបាកច្រៀង។
តោះចង់ជ្រាបច្បាស់មកទស្សនាវីដេអូនៅខាងក្រោមនេះ៖