សំណាងហើយ ដែលមិនមានគ្រោះថ្នាក់ ដល់មនុស្ស!!! រថយន្តដឹកប្រេងមួយគ្រឿង ដាច់ហ្រ្វាំងបុករះរថយន្ត២គ្រឿង រងការខូចខាតយ៉ាងដំណំ នៅខណ្ឌចំការមន
ភ្នំពេញៈ កាលពីវេលាម៉ោង១២ៈ៣០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៦៣ កែងនិងផ្លូវលេខ៣៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុន SAVIMEX មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7105 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែអ្នកបើកបរបានជាន់ហ្វ្រាំងតែជាន់មិនស៊ី ក៏រេចង្កូតទៅកៀររថយន្ត Visto ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-3990 មួយគ្រឿងជាប់ទៅនឹងចិញ្ចើផ្លូវ និង បន្តទៅបុករថយន្តស៊េរីទំនើបម៉ាក Ford ព៌ណប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AL-4978 មួយគ្រឿងទៀត បណ្តាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ។ ប៉ុន្តែពលរដ្ឋថា សំណាងល្អមិនបានបណ្តាលឲ្យមានការផ្ទុះឬឆាបឆេះ ហើយក៏មិនមានអ្នកណាម្នាក់រងរបួសនោះឡើយ ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។