អភិបាលស្រុកភ្នំស្រួច ដឹកនាំកំលាំងចុះបង្ក្រាប នឹងដុតចោលសង្វៀនជល់មាន់ ចាក់អាប៉ោងមួយកន្លែង ព្រមានដល់អ្នកឯក្រោយ
កំពង់ស្ពឺៈ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រៃចម្ការមាត់អូរខាងជើង ភូមិចម្ការចេក ចម្ងាយប្រហែល៣ទៅ៥គីឡូម៉ែត្រ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច ធ្វើការចុះបង្ក្រាបទីតាំងបើកភ្នាល់ល្បែងស៊ីសង បញ្ជល់មាន់មួយកន្លែង គ្រាន់តែកម្លាំងសមត្ថកិច្ចទៅដល់ក្រុមអ្នកញៀនល្បែងបាននាំគ្នារត់ប្រាសព្រាត់ចូលព្រៃ និងចម្ការបាតជើងសព្រាត សល់តែវត្ថុតាងប៉ុណ្ណោះ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។