លោក ហង្ស សម្បើម​ស័ក្តិ ទទូចឲ្យលោកអគ្គនាយកផលិតកម្ម បង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងរឿង...
-

នាពេលកន្លងមក កញ្ញា ណាក់ ស្រី​ណា ពិធីការិនីដ៏ល្បីឈ្មោះប្រចាំប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ធ្លាប់​ចេញមុខ​ប្រកាស​ដោយ​បើកចំហ​ម្តងរួចមកហើយ ពីរឿងម្ចាស់ផលិតកម្មមួយរូប ជំពាក់លុយមិនទាន់បានសងនោះ។ ស្រាប់តែពេលនេះ លោក ហង្ស សម្បើម​ស័ក្តិ ក៏បានបង្ហោះសារមួយដ៏វែង សម្រាប់បញ្ហាស្រដៀងទៅនឹងកញ្ញា ណាក់ ស្រីណាដែល ថា៖

"ជំរាបសួរបងប្រុសអូនឧស្សាហ៍ខ្ញុំខលទៅបងគឺជាប់រវល់រហូតហើយខ្ញុំបានឆាតទៅបងក៏គ្មានការឆ្លើយតបដែរ មូលហេតុដែលជំរុញអោយខ្ញុំផុស ព្រោះមិនមានវិធីទាក់ទងបាន បងបានសន្យាបើកលុយបញ្ចប់80%ក្នុងរឿង"សង្រ្គាមមរតក" ដែលបានដាក់បញ្ចាំងចប់បរិបូណ៍ហើយនៅស្ថានីយ៍ទូរទស្សយ៍មួយ ហើយលើកថ្ងៃជាមួយខ្ញុំ4ដងហើយ ពេលនេះខ្ញុំត្រូវការប្រើប្រាស់ចាំបាច់ បើបងបានឃើញហើយសូមទាក់ទងមកប្អូនវិញផងព្រោះគួរតែគោរពសម្តីខ្លួនឯងយើងបានចរចាគ្នាថានឹងបើកបញ្ចប់ហើយបើនៅតែគ្មានការឆ្លើយតបពីបងប្រុសអូនឧស្សាហ៍វាត្រូវជំរុញអោយខ្ញុំសុំចម្លើយពីលោកអគ្គនាយកផលិតកម្មដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនសូមអគុណ"
ទន្ទឹមគ្នាជាមួយនឹង ការទម្លាយសារ ពាក់ព័ន្ធនឹងរឿងរ៉ាវជំពាក់លុយកាក់នេះផងដែរ ត្រូវបានគេដឹងថា វាមិនមែនជាលើកទី១ទេ ដែលសិល្បករ-សិល្បការិនី ជួបរឿងបែបនេះ ខណៈកន្លងទៅគេឃើញមាន កញ្ញា ណាក់ ស្រីណា និងតារាមួយចំនួនទៀតជាដើម ដែលនាំគ្នាទទូចឲ្យផលិតករជំពាក់បំណុលគេជុំទិសនោះ មានដំណោះស្រាយមកខ្លួនឲ្យបានឆាប់។ តែយ៉ាងណាក្តី បើងាកទៅរឿងរ៉ាវកញ្ញា ណាក់ ស្រីណា ហាក់ពុំទាន់មានដំណោះស្រាយអ្វីនោះទេ ឥឡូវក៏ចូលមកដល់ លោក សម្បើមស័ក្តិម្នាក់ទៀត។
យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់លោកមិនបានបញ្ជាក់ប្រាប់ពីឈ្មោះ ឬផលិតកម្មមួយណាឲ្យពិតប្រាកដនោះទេ តែបើសិនលោកអ្នកដែលបានតាមដានរឿងរ៉ាវរបស់តារានោះលោកអ្នកប្រាកដជា គិតទៅម្ចាស់ផលិតកម្មមួយ ដែលកញ្ញា ណាក់ ស្រី​ណា​ ទើបតែធ្វើការបង្ហោះពីបញ្ហាមួយនេះផងដែរ។
ប្រភព៖ ហង្ស ​សម្បើម​ស័ក្តិ