ស្លត់ចិត្តហួស...ក្មេងស្រីម្នាក់កាន់ប៊ិចលេង ក៏ដើរដួលជ្រុលទៅជួងនឹងថ្ម បណ្តាលឲ្យជុងចំទ្រូងរងរបួសយ៉ាងធ្ងន់ធ្ងរ....
-

ភ្នំពេញ ៖ រូបភាពដ៏ឈឺផ្សារខោចចិត្តមួយ ត្រូវបានគេធ្វើការបង្ហោះជាសាធារណៈ ដែលបង្ហាញពីសកម្មភាពរបស់ក្មេងស្រីម្នាក់ កាន់ប៊ិចរត់លេង មិនប្រយ័ត្ន បណ្តាលឲ្យជុងចំទ្រូង ខណៈពេលនេះក្រុមគ្រូពេទ្យកំពុងសង្រ្គោះបន្ទាន់ ដើម្បីយកប៊ិចចេញពីដើមទ្រូងរបស់ក្មេង។ បន្ទាប់ពីឃើញការបង្ហោះភាព មហាជនក៏បង្ហាញអារម្មណ៍អាណិតចំពោះក្មេងស្រីរូបនោះយ៉ាង។ ដូចនេះសូមឪពុកម្តាយគ្រប់រូបមេត្តាប្រុងប្រយ័ត្នចំពោះកូនតូចជាងនេះ ប្រសិនកើតរឿងដូចជាករណីមួយនេះ នោះលោកអ្នកនឹងមានការស្តាយក្រោយ ចំពោះការធ្វេសប្រហែសរបស់លោកអ្នក។ ទន្ទឹមនឹងហេតុការណ៍នេះ មានម្ចាស់គណនីហ្វេេសប៊ុកមួយដែលមានឈ្មោះថា គ្រូពេទ្យវ័យក្មេង បានធ្វើការបង្ហោះឲ្យឪពុកម្តាយត្រូវប្រុងប្រយ័ត្នចំពោះក្មេង ដោយលោកគ្រូពេទ្យរូបនេះ បានបង្ហោះសារថា "ក្មេងស្រីម្នាក់កាន់ប៊ិចលេង ក៏ដើរដួលជ្រុលទៅជួងនឹងថ្ម សូមប្រយ័ត្ន"

យ៉ាងណាមិញក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហើបពីក្តីសោកស្តាយ និងសូមជូនពរក្មេងស្រីនោះ ឲ្យឆាប់ជាសះស្បើយ។ ទោះបីជាយ៉ាណា ក៏មិនម្ចាស់គណនីមិនបានប្រាប់ពីឈ្មោះរបស់ក្មេងស្រី ស្ថានភាពរបស់ក្មេងស្រីនោះឡើយ៕
ប្រភព៖ គ្រូពេទ្យវ័យក្មេង