គិតថាមានសំណាងហើយ តែបែរជាមករងទុក្ខបែបនេះ!!! គិតថាបានប្តីសង្ហារ មានក្តីសុខសុភមង្គល ដូចរូបរាង តែបែរជាចរឹកមិនដូចរូបរាងទៅវិញ...
ភ្នំពេញៈ ក្តីអាណិតអាសូររបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ជាច្រើនបានកើតឡើងភ្លាមៗ ក្រោយឃើញស្រ្តីម្នាក់ពរកូនតូចអោបជាប់និងទ្រូង ឯដៃម្ខាងទៀតជូតឈាម ដែលប្រលាក់ជោគខ្លួន ដ្បិតត្រូវលោកប្តីបានសម្រស់ តែអន់ចរិតធ្វើការវាយដំលើផ្លូវកាយប្រពន្ធ ដោយពុំបានផ្តល់ក្តីសុខឲ្យនាង ដូចគ្រាផ្តើមស្នេហ៍ និងមើលថែដូចរូបសម្រស់របស់គេនោះឡើយ។ ម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហាញរូបភាព ជាច្រើនសន្លឹកគួរឲ្យស្រណោះ បានរៀបរាប់ដោយក្តុកក្តួលចំពោះស្រ្តីអភ័ព្វមានប្តីរូបសង្ហារ ខ្វះចិត្តធម៌ថា «ប្តីសង្ហារ ឡូយឆាយ ធ្វើបាបប្រពន្ធ ស្រក់ទឹកភ្នែក រាល់ថ្ងៃ»។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។