ទីបំផុត សពលោកហុក ប៊ុនហ៊ុយ អតីតថៅកែសណ្ឋាគារឆាយហុង បានរកឃើញវិញហើយ ក្រោយពី...
ភ្នំពេញ៖ ទីបំផុតសពលោកហុក ប៊ុនហ៊ុយ អតីតថៅកែសណ្ឋាគារឆាយហុង បានអណ្តែតឡើង កាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
គួររំលឹកផងដែរថា ហេតុការណ៍នេះនៃការបាត់ខ្លួនជនរងគ្រោះនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ដោយអតីតសណ្ឋាគារឆាយហុង បានទំលាក់ខ្សែដើម្បីសាក ម៉ូតូទឹកថ្មីដែលទើបនឹងទិញ ឬមានខ្លះហៅថា អូប៊័រ ដែលទើបទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារលំហែកាយតាមដងទន្លេ ។ មិនដឹងថាមកពីមូលហេតុអ្វីស្រាប់តែម៉ូតូទឹកនោះ បានធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹកក៏បានអណ្តែតតាមទឹកចូលខាង ហើយត្រូវនគរបាលយកទៅរក្សាទុក ។ ជនរងគ្រោះ ឈ្មោះហុក ប៊ុនហ៊ុយ ហៅតាហ៊ុយ ភេទប្រុស អាយុ ប្រមាណជាង៤៧ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្នជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ បច្ចុប្បន្ន សពរបស់លោក ត្រូវបានក្រុមគ្រួសារស្រង់មកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តបាក់ខែង។ ដោយ៖ អាខ្មៅ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។