សាកសពអតីតថៅកែសណ្ឋាគារ​ ឆាយ​ ហុង​ ដែលធ្លាក់ពីលើម៉ូតូទឹកលិចបាត់រយៈពេល៤យប់​៥ថ្ងៃ​ ត្រូវបានក្រុមគ្រួសាររកនៅម្តុំកន្លែងបាត់ខ្លួន
-

រាជធានីភ្នំពេញ ៖​ សាកសពអតីតថៅកែសណ្ឋាគារ​ ឆាយ​ ហុង ដែលបានបើកម៉ូតូទឹក​ទើបនឹងទិញ រួចជិះលំហែកាយតាមដងទន្លេមេគង្គ រួចធ្លាក់ទឹកទន្លេលិចបាត់រយៈពេល​ ៤យប់​ ៥ថ្ងៃមកហើយ​នោះ ត្រូវបានសាច់ញាតិក្រុមគ្រួសាររកឃើញនៅម្តុំទីតាំងបាត់ខ្លួន​ នៅវេលាម៉ោង​ ៦៖៣០នាទីព្រឹក​ ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​។

នគរបាលខណ្ឌជ្រោយចង្វារបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះដែលធ្លាក់ទឹកស្លាប់នោះមានឈ្មោះ​ ហុក ប៊ុនហ៊ុយ ហៅតាហ៊ុយ ភេទប្រុស​ អាយុ​៤៨ឆ្នាំ​ ជាអតីតថៅកែសណ្ឋាគារ​ ឆាយ​ ហុង និងបច្ចុប្បន្នជាថៅកែហាងគុយទាវ​មួយកន្លែងមានយីហោឈ្មោះ​ អនាម័យភ្នំពេញ​ នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
គួរបញ្ជាក់ថា មានករណីបុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វា រហូតមកដល់ រសៀល ថ្ងៃទី២៩ខែសីហា នេះគីរយះពេល៣យប់៣ថ្ងៃសព ត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅឡើយ ។
នគរបាលខណ្ឌជ្រោយចង្វារបានឲ្យទៀតដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើកម៉ូតូខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ លំហែកាយតាមដងទន្លេ ។មិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលបើកបរ ក៍បានធ្លាក់ទឹកលិចបាត់ ហើយ ម៉ូតូទឹក ក៏បានអណ្តែត តាមទឹកចូលខាងហើយ នគរបាលក៏បានរក្សាទុកដោយនៅក្នុងឃ្លុបម៉ូតូទឹកនោះគេរកឃើញទូរសព្ទ័សេរីទំនើប២គ្រឿងប៉ុណ្ណោះ ។ ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបាននាំគ្នា ជួលទូកជួយរក តែរកពុំឃើញ ។
នគរបាលបានបន្តឲ្យដឹងថា ខែនេះជារដូវទឹកតំឡើង ទឹកបានហូរខ្មួលខ្មាញ មិនដឹងថា ជនរងគ្រោះបានរសាត់អណ្តែតទៅដល់ទីតាំងណានោះទេ ដែលគេអះអាងថាជនរងគ្រោះអាចស្លាប់បាត់ទៅហើយ៕​
ដោយៈ ភារ៉ា