រំភើបណាស់...ហេតុតែស្រលាញ់សម្តេចខ្លាំងពេក ប្អូនស្រីជាកម្មការិនីម្នាក់ បានកាន់ទូរស័ព្ទដៃម៉ាកអិនចុចពិល ដែលមានកាមេរ៉ាមកសុំសម្តេចថតរូបមួយប៉ុស្តិ៍ ទុកជាអនុស្សាវរីយ៍ តែចុងក្រោយ...
កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ សម្តេច ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ ហើយកិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុក របស់លោក ផែង វណ្ណៈ បានរៀបរាប់ថា "ភ្ញាក់ឡើងគេងលែងលក់ ??? នឹកឃើញព្រឹកមិញ ប្អូនស្រីជាកម្មការិនីម្នាក់ បានកាន់ទូរស័ព្ទដៃម៉ាកអិនចុចពិលដែលមានកាមេរ៉ាមកសុំសម្តេចថតរូប ??? សម្តេចបានសួរថា អានឹងថតរូបបានដែរក្មួយ??? ព្រមទាំងបានផ្តល់ថវិកាមួយចំនួនសម្រាប់ទិញស្មាតហ្វូនមួយដើម្បីប្រើប្រាស់និងថតរូបបានស្អាតដូចគេ!!! នាងយំហ៊ូតែម្តង រំភើបពេក និយាយមិនចេញ គិតតែពីយំ ព្រោះគោលបំណងគ្រាន់តែមកសុំថតជាមួយសម្តេចមួយប៉ុស្តិ៍តែប៉ុណ្ណោះ (គាត់និយាយហ្ស៊ីន ដោយសារខ្ញុំតាមសួរគាត់)" ។ រូបថត និង អត្ថបទ Som Nisay# ប្រភព៖ Vannak Pheng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។